បច្ចុប្បន្ននេះ គេសង្កេតឃើញថាមានផ្ទះជាច្រើនងាកមកចាប់អារម្មណ៏បំពាក់កាម៉េរ៉ាសុវត្ថិភាព។ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញកាម៉េរ៉ាសុវត្ថិភាពនៅតាមកន្លែងអាជីវកម្ម ហើយឆ្ងល់ថាគេដាក់វាដើម្បីអី្វ។ ការបំពាក់កាម៉េរ៉ាសុវត្ថិភាពតាមក្រុមហ៊ុននានាមានផលប្រយោជន៏ដូចខាងក្រោមនេះ១. កាត់បន្ថយការលួចពីខាងក្រៅ

ជាធម្មតា មិនដែលមានចោរណាចង់អោយគេឃើញខ្លួនពេលប្រព្រឹត្តបទល្មើសច្បាប់នោះឡើយ។ ពេលជនទុច្ចរិត ឃើញថាកន្លែងរបស់លោកអ្នកមានបំពាក់កាម៉េរ៉ា ទោះជាចង់លួចប៉ុណ្ណាក៏ត្រូវបង្ខំចិត្តចេញឆ្ងាយដែរ។ រូបភាពពីខ្សែអាត់វីដេអូថតដោយកាម៉េរ៉ាសុវត្ថិភាពបង្ហាញភិនភាគជនល្មើសនិងសកម្មភាពបៀតបៀនលើទ្រព្យសម្បត្តិឯកជនរបស់គេបាន។

employee-time-theft-hurting-your-business

២.កាត់បន្ថយការលួចផ្ទៃក្នុង

សំរាប់អាជីវកម្មទូទៅការលួចពីអ្នកខាងក្នុងមានភាពគ្រោះថ្នាក់និងគួរអោយខ្លាចជាងការលួចពីខាងក្រៅទៅទៀត។ ការលួចផ្ទៃក្នុង សំដៅលើការលួចសំភារៈជាកម្មសិទ្ធិក្រុមហ៊ុនយកទៅប្រើប្រាស់ផ្ទាល់ខ្លួននេះឯង។ តែអាក្រក់ជាងនេះទៀតគឺការលួចឯកសារ និងទិន្នន័យ គណនេយ្យ ហិរញ្ញវត្ថុ និងពត៍មានសំងាត់របស់អតិថិជនជាដើម។ ក្រុមហ៊ុនមួយចំនួនមិនរីកចំរើន រឺត្រូវក្ស័យធនទៅវិញគឺមកពីចោរកម្មផ្ទៃក្នុងនេះឯង។ ប្រសិនបើមានបំពាក់កាម៉េរ៉ា ព្រោះលោកអ្នកអាចចូលទៅមើលវីដេអូ ដែលបានថតទុកគ្រប់ពេលទាំងអស់តាមតម្រូវការ។

Blog_4 Cases of Unconventional Employee Theft

៣. ធានាគុណភាពផលិតផលជូនអតិថិជន

កន្លងមកមានរោងចក្រមួយចំនួន ជាវកាម៉េរ៉ាយកទៅប្រើនៅកន្លែងផលិតរបស់ខ្លួន បន្ទាប់ពីការត្អូញត្អែរពីអតិថិជនថាកេសទំនិញខ្លះមានតែកេសទទេ ឬមានទំនិញខូចទ្រង់ទ្រាយ។ លុះក្រោយមកទើបគេអាចតាមដានរកឃើញឬសគល់នៃបញ្ហាគឺកំហុសបច្ចេកទេសវេចខ្ចប់។ រូបភាពពីកាម៉េរ៉ាសុវត្ថិភាព បង្ហាញភស្ដុតាងយ៉ាងច្បាស់ថា ការវេចខ្ចប់ពិតជាមានបញ្ហាមែន។ ដោយសារពត៌មានដ៏៏ជាក់លាក់ពីកាម៉េរ៉ាទើបធ្វើឲ្យម្ចាស់សហគ្រាសដោះស្រាយបញ្ហាទាន់ពេល និងមិនបាត់បង់អតិថិជន។

quality-control-approved

៤.ផ្តល់យុត្តិធម៌ជូនភាគីក្រុមហ៊ុន

គ្រោះថ្នាក់ក្នុងម៉ោងការងារ ការបៀតបៀនកេរ្តិ័ខ្មាស និង សេវាអតិថិជនមិនល្អសុទ្ធតែជះឥទ្ធិពលអាក្រក់ដល់មុខមាត់ក្រុមហ៊ុន នាំអោយខាតពេល និងប្រាក់កាស។ កាម៉េរ៉ាអាចបញ្ជាក់អោយដឹងថាតើគ្រោះថ្នាក់ដែលកើតមានឡើងជាកំហុសរបស់ក្រុមហ៊ុនឬទង្វើប្រហែសរបស់បុគ្គលិក ហើយការបៀតបៀនដែលបុគ្គលិកលើកឡើងនោះបានកើតឡើងដូចថាដែរឬអត់ ហើយអ្នកណាជាអ្នកបង្កមុនឲ្យពិតប្រាកដ។ យើងមិនអាចទុកចិត្តមនុស្សបានគ្រប់រឿងរ៉ាវទេ ព្រោះមនុស្សចង់ឲ្យតែខ្លួនឯងត្រូវ និងមិនចូលចិត្តការដាក់ទោស ដូចនេះពត៍មានអាចលំអៀងឬមិនមានការពិតតែម្ដង។

Lady Justice

៥. ជួយអោយម្ចាស់អាជីវកម្មស្ងប់ចិត្ត

គ្រប់ពេលនៅឆ្ងាយ ម្ចាស់អាជីវកម្មគ្រប់រូប រមែងខ្វល់ខ្វាយពីស្ថានភាពនៅកន្លែងអាជីវកម្មនិងទ្រព្យរបស់ក្រុមហ៊ុន ក្រែងមានគ្រោះថ្នាក់ឬការកេងបន្លំ នាំអោយខូចខាតឬបាត់បង់ដែលគាត់មិនអាចដឹង។ កាម៉េរ៉ាសុវត្ថិភាពនឹងរាយការណ៏ពីស្ថានភាពបុគ្គលិកកំពុងធ្វើការ ព្រមទាំងស្ថានភាពខាងក្រៅអគារទៀត តាមរយៈការតភ្ជាប់ទៅនឹងកុំព្យូទ័រឬទូរស័ព្ទដៃ ដែលជួយឲ្យអ្នកឃើញដូចផ្ទាល់នឹងភ្នែក ពេលណាក៏បាន ពីកន្លែងណាក៏បាន ហើយទុកចិត្តបាន។

sleep-well

ជារៀងរាល់ខែ ក្រុមហ៊ុនត្រូវចំណាយច្រើនលើសន្តិសុខ ដើម្បីរក្សាសុវត្ថិភាពសំរាប់បុគ្គលិកក៏ដូចជាក្រុមហ៊ុនទាំងមូល តែប្រសិទ្ធិភាពការងារមិនសូវល្អដូចការរំពឹងទុកទេ។ ការងាររបស់មនុស្សម្នាក់ៗ អាស្រ័យលើការតាំងចិត្ត សមត្ថភាព និងអត្តចរិតបុគ្គល។ បើធៀបគ្នា ការប្រើកាម៉េរ៉ាសុវត្ថិភាពចំណាយតិចជាង ចំនេញពេលជាង ហើយពត៌មានប្រមូលបានត្រឹមត្រូវជាង ដែលជួយសំរួលដល់ការគ្រប់គ្រងអោយកាន់តែមានប្រសិទ្ធិភាព។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។