4b

ឧបសគ្គមួយដែលអ្នកធ្វើអាជីវកម្មតែងតែជួបប្រទះ នោះគឺ ធ្វើយ៉ាងណាឱ្យគេទទួលស្គាល់ ហើយមានមនុស្សមកទិញទំនិញ។ ឧបសគ្គនេះ រារាំងការពង្រីកខ្លួនរបស់អាជីវកម្មរបស់អ្នក។ វាអាចទាក់ទងនឹងកត្តាខាងក្រៅ ដូចជាសេដ្ឋកិច្ច ឬស្ថានភាពនយោបាយក្នុងប្រទេសដែរ ប៉ុន្តែនៅមានចំណុចដទៃទៀតដែលរឹតតែសំខាន់ជាងនេះ។ អត្ថបទនេះ នឹងបង្ហាញលោកអ្នកអំពីកត្តាដែលនាំអាជីវកម្មទៅរកការរីកចម្រើន។

កតា្តចាំបាច់ក្នុងការពង្រីកអាជីវកម្មរបស់អ្នកគឺ ខ្លួនអ្នកត្រូវតែរីកចម្រើនជាមុនសិន។ អ្នកអាចជ្រើសរើសដោយខ្លួនឯងបាន ថាគួរគិតទៅលើមូលហេតុខាងក្រៅដែលបញ្ឈប់ភាពរីកចម្រើនរបស់អាជីវកម្មអ្នក ឬគិតទៅលើការអភិវឌ្ឍខ្លួនឯងជំនួសវិញ។ អ្នកត្រូវមើលទៅក្នុងខ្លួនឯងថា តើមានអ្វីខ្លះដែលអ្នកត្រូវអភិវឌ្ឍបន្ថែមទៀត?

អ្នកត្រូវចេញទៅក្រៅឱ្យបានញឹកញាប់ ដើម្បីឱ្យអ្នកដទៃបានជួបអ្នកពិតៗ ហើយអ្នកក៏មានឱកាសដើម្បីស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅដែរ។ អ្នកនឹងមានឱកាសស្វែងយល់ពីខ្លួនអ្នក ទីផ្សាររបស់អ្នក និង អតិថិនជនរបស់អ្នកកាន់តែច្រើនឡើង។ ការចេញមកពិភពខាងក្រៅ ធ្វើឡើងដើម្បីស្វែងយល់ពីភាពចាំបាច់របស់ទីផ្សារ។

កតា្តចាំបាច់ក្នុងការពង្រីកអាជីវកម្មរបស់អ្នកគឺ ខ្លួនអ្នកត្រូវតែរីកចម្រើនជាមុនសិន។

អតិថិនជនរបស់អ្នក តែងតែចង់មានឱកាសស្គាល់អ្នកមួយទល់នឹងមួយ។ ពួកគេចង់ដឹងថា អ្នកជាមនុស្សបែបណា។ និយាយរួម ពួកគេចាំបាច់ចង់ដឹងពីអ្នកឱ្យបានច្រើន កាន់តែល្អ។

អ្នកអាចធ្វើឱ្យអ្នកដទៃមើលឃើញអ្នកដោយវិធីងាយ ដូចខាងក្រោមនេះ ៖

  • ការពង្រីកបណ្តាញ Networking របស់អ្នក
  • ការសរសេរ
  • ការនិយាយ
  • សិក្ខាសាលាផ្សេងៗ
  • ការចូលរួមចំណែកក្នុងក្រុមមនុស្សមួយចំនួន
  • ការសាកល្បងដោយប្រើទំនិញ

វិធីខាងលើនេះ អាចនាំអ្នកទៅជួបនឹងអតិថិជនខាងក្រៅបាន តែអ្នកត្រូវប្រើពេលវេលាជាមួយអ្នកដទៃ ស្តាប់ពួកគេ និងស្វែងយល់ពីតម្រូវការរបស់ពួកគេ។ វីធីទាំងនេះ អាចប្រើបានផលចំពោះអ្នកផ្សេង តែមិនប្រាកដថាបានផលចំពោះអ្នកទេ ហេតុនេះអ្នកត្រូវប្រើវិធីណាដែលបានផលល្អបំផុតចំពោះអ្នក។ បទពិសោធន៍ កើតឡើងដោយសារការសាកល្បងធ្វើដោយខ្លួនឯង។

សរុបមកវិញ ការដើម្បីឱ្យអ្នកដទៃស្គាល់អាជីវកម្មរបស់អ្នក អ្នកត្រូវតែបន្តដំណើរទៅមុខជានិច្ច មិនត្រូវឈប់ស្ងៀមមួយកន្លែងឡើយ។ ការនៅស្ងៀម មិនខុសអ្វីពីការបរាជ័យនោះទេ។ ទាំងអ្នក និងសេវាកម្មរបស់អ្នក ត្រូវតែទៅឱ្យដល់អតិថិជន ព្រោះមានតែបែបនេះទេ ទើបមានការទទួលស្គាល់។ ឈប់លាក់ខ្លួនទៀតទៅ ហើយធ្វើជាបុគ្គលដែលពេញចិត្តក្នុងការទាក់ទងជាមួយអ្នកដទៃ។

 

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។