3b

នៅក្នុងការលក់ដូរ អ្នកទិញចង់បានរបស់ល្អក្នុងតំលៃថោក ចំណែកអ្នកលក់វិញត្រូវការប្រាក់ចំណេញ។ ដោយសារតែបែបនេះហើយការតថ្លៃ តែងតែកើតមានឡើង។ អ្នកទិញអាចនឹងបញ្ចុះតំលៃទំនិញទៅតាមអ្វីដែលខ្លួនគិតថាថោក និងអាចទទួលបាន តែនៅពេលដល់ចំណុចមួយ អ្នកលក់នឹងយល់ព្រម ហើយការទិញដូរក៏បានសំរេច។

អ្នកទិញភាគច្រើន នឹងយល់ថាខ្លួនឯងឆ្លាត ដោយសារតែចេះតថ្លៃ  ហើយជឿថាអ្នកលក់ លក់ឱ្យខ្លួនក្នុងតំលៃដើម ឬក៏ខាតបន្តិចបន្តួច។ សុភាសិតចិនមួយឃ្លានេះ ចង់ប្រាប់អ្នកថា ទោះបីជាអ្នកពូកែតថ្លៃប៉ុណ្ណា ស្គាល់គ្នាជាមួយអ្នកលក់យូរប៉ុណ្ណាក៏ដោយ នៅពេលដែលអ្នកលក់ព្រមនឹងតំលៃរបស់អ្នក នោះអ្នកលក់ជាអ្នកឈ្នះក្នុងការទិញដូរនេះ។

ការប្រៀបធៀបតំលៃច្រើនហាង គឺដើម្បីកុំឱ្យអ្នកលក់យកចំណេញច្រើនពេក តែមានរឿងមួយដែលអ្នកត្រូវដឹងគឺ នៅពេលដែលអ្នកសំរេចចិត្តថាទិញ នោះមិនមែនមានន័យថា ការតថ្លៃរបស់អ្នកទទួលបានជោគជ័យនោះទេ។ វាកើតឡើងដោយសារតែអ្នកលក់បានគិតឃើញផ្លូវចំណេញរួចទៅហើយ។

អាជីវកម្មដែលខាតដើម គ្មានអ្នកណាធ្វើទេ។

មិនមានអ្នកលក់ណាដែលព្រមលក់ដោយសុខចិត្តខាតនោះទេ។ អ្នករកស៊ីគ្រប់គ្នា មិនធ្វើអ្វីដែលកាត់ចំណេញខ្លួនឯងទេ គ្រាន់តែអាចចំណេញខ្លះ ឬចំណេញកប់ប៉ុណ្ណោះ។ បើសិនជាអ្នកណាម្នាក់ជឿថា អ្នកលក់នឹងលក់ក្នុងតំលៃខាតដើមឱ្យគេនោះ ម្នាក់នោះប្រាកដជាមនុស្សល្ងង់បំផុត។

បើសិនជាអ្នកចង់អានទស្សនៈល្អៗផ្សេងទៀតរបស់ជនជាតិចិន អាចរកអានបាននៅក្នុងសៀវភៅ ទស្សនៈធ្វើជំនួញរបស់ជនជាតិចិន ដែលមានដាក់លក់នៅលើ Khmermart.com។ សៀវភៅនេះ ជាការចងក្រងសុភាសិនចិនស្តីពីការធ្វើជំនួញ និងដំណើរជីវិត។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។